វៀតណាមទទួលបានស្នាដៃខ្ពស់នៅអូឡាំពិកផ្នែករូបវិទ្យានិងគីមីវិទ្យាអន្តរជាតិ
(VOVWORLD) - ក្រុមជម្រើសជាតិចំនួន២របស់វៀតណាមដែលចូលរួមការប្រឡង អូឡាំពិក អន្តរជាតិរូបវិទ្យានិងគីមីវិទ្យានៅឆ្នាំ ២០១៨ សម្រេចបាននូវស្នាដៃខ្ពស់។ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានរៀប ចំពិធីទទួលក្រុមជម្រើសជាតិទាំងពីរនេះនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។
ក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រឡងគីមីវិទ្យាអន្តរជាតិឆ្នាំ២០១៨ |
ការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិទី ៥០ ត្រូវបានរៀបចំ នៅសាធារណ រដ្ឋឆេកនិងស្លូវ៉ាគីដោយមានបេក្ខជនចូលរួមជាង ៣០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៨២។ ក្រុមជម្រើសជាតិវៀតណាម មានបេក្ខជន ៤ នាក់ ហើយសុទ្ធតែទទួលបានមេដាយ ក្នុងនោះរួមមាន មេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ ១ គ្រឿង។
រីឯការ ប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិលើកទី ៤៩ ឆ្នាំ ២០១៨ ត្រូវ បានរៀបចំនៅប្រទេសព័រទុយហ្គាល់ចាប់ពីថ្ងៃទី ២១ ដល់ ២៩ ខែកក្កដាឆ្នាំ ២០១៨។បេក្ខជនរបស់ក្រុមជម្រើសជាតិវៀតណាមទាំង៥នាក់ក៏សុទ្ធតែទទួលបានមេដាយផងដែរ ក្នុងនោះរួមមាន មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ចំនួន២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ៕