|
ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយ
លោក Mark Dybul នាយកប្រតិបត្តិមូលនិធិបង្ការប្រឆាំងជំងឺ AIDS របេងនិងគ្រុនចាញ់ |
(VOVworld) - នារសៀលថ្ងៃទី៦ មិនា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយលោក Mark Dybul
នាយកប្រតិបត្តិមូលនិធិបង្ការប្រឆាំងជំងឺ AIDS របេងនិងគ្រុនចាញ់ ដែលកំពុង
អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ ឧបនាយករដ្ឋមន្រ្តី
លោក Vu Duc Dam ឲ្យដឹងថារួមជាមួយការជួយឧបត្ថម្ភពីរបស់អង្គការអន្តរជាតិនិង
ប្រទេសដទៃ វៀតណាមទទួលបានស្នាដៃជាច្រើនចំពោះការងារថែទាំសុខភាព
សំរាប់ប្រជាជន ក្នុងនោះមានការបង្ការប្រឆាំងជំងឺ HIV/AIDS របេងនិងគ្រុនចាញ់។
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលសន្យាអនុវត្តគោលដៅ
៩០-៩០-៩០ របស់អ.ស.ប ដែលមានន័យថា មនុស្សឆ្លង HIV ចំនួន៩០%ដឹងស្ថាន
ភាពជំងឺរបស់ខ្លួន មនុស្សឆ្លងជំងឺ HIV ចំនួន៩០%ត្រូវបាន ព្យាបាលដោយវិធី
សាស្ត្រ ARV ហើយមនុស្សត្រូវបានព្យាបាលដោយ ARV ចំនួន៩០% រក្សាបាននូវ
បរិមាណវីរុសនៅកំរិតទាបនិងស្ថិរភាព៕