|
សមាជិកសភាជាន់ទាបលោក Eni Faleomavaega (ខាងស្ដាំ)ប្រគល់ប័ណ្ណទទួលស្គាល់របស់រដ្ឋសភាអាមេរិកស្ដីអំពីស្ថានភាពសិទ្ថិមនុស្សនៅវៀតណាមសំរាប់ជូនឯកអគ្គរដ្ឋទូត Nguyen Quoc Cuong |
(VOVworld) - នាថ្ងៃទី១៨ ឧសភា អតីតសមាជិកសភាអាមេរិកលោក Eni Faleoma-
vaega និងជាអតីតប្រធានគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិកនិងបរិស្ថាន ពិភពលោក
ចំណុះគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបអាមេរិកបានចេញសេចក្ដី
ថ្លែងការណ៍ដោយអះអាងនូវការគាំទ្រចំពោះវៀតណាម ព្រមទាំងលើកច្បាស់ថា
វៀតណាមទទួលបានសមិទ្ធិជាច្រើនលើវិស័យសិទ្ធិមនុស្ស រួម មានសិទ្ធិសេរីភាព
សារព័ត៌មាន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម សេរីភាពសាសនានិង
សិទ្ធិរបស់អ្នកទោស។លោក Faleomavaega បានសង្កត់ធ្ងន់ថា ប្រទេសដទៃក៏ដូចជា
អ.ស.បសុទ្ធតែទទួលស្គាល់នូវការរីកចំរើនរបស់វៀតណាម ហើយវៀតណាមកំពុង
ក្លាយទៅជាប្រទេសដឹកនាំគេនៅតំបន់យ៉ាងឆាប់រហ័ស។ដោយហេតុនេះ ផលប្រ
យោជន៍របស់អាមេរិកនោះគឺសហការជាមួយ វៀតណាម តែមិនមែនជាប្រឆាំងនឹង
វៀតណាមឡើយ។ជាពិសេស ក្នុងកាលៈ ទេសៈដែលភាពតានតឹងកាន់តែកើនឡើង
នៅសមុទ្រខាងកើត អាមេរិកត្រូវការ ការគាំទ្ររបស់ប្រទេសនានាក្នុងតំបន់ដើម្បី
ធានាសេរីភាពនាវាចរណ៍នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។លោក Faleomavaega បាន
កោតសរសើរដំណើរទស្សនកិច្ចក្នុង ប៉ុន្មានថ្ងៃខាងមុខនៅវៀតណាមរបស់ប្រធា
នាធិបតីលោក Barack Obama ក្នុង នោះគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង
មហាសមុទ្រប៉ាស៊ីហ្វិក (TPP) និង ការដែលអាមេរិកលុបចោលបទហ៊ុំព័ទ្ធអាវុធ
ចំពោះវៀតណាម តាមនោះបង្ហាញពី ទំនាក់ទំនងសន្តិសុខការពារជាតិកាន់តែ
កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរវាង ប្រទេសទាំងពីរ៕