វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មប្រមាណ២៨ពាន់លានដុល្លាអាមេរិកជា មួយអឺរ៉ុប
(VOVWORLD) - តាមក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានជូនដំណឹងថា នាបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចំនួន៤០នៃទ្វីបអឺរុប។ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបជានិច្ចកាលសម្រេចបាននូវកំណើនខ្ពស់ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងទៅ។
ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបសម្រេចបាននូវ កម្រិតជាង៦២ពាន់ លានដុល្លាអាមេរិក ដែលក្នុងនោះទំហំនាំចេញរបស់វៀត ណាមទៅក្នុងអឺរ៉ុបគឺប្រមាណ៤៥ពាន់លានដុល្លាអាមេរិក ពោលគឺវៀតណាម ទទួលបានអតិរេកពាណិជ្ជកម្មចំនួន២៧,៧៥ពាន់លានដុល្លាអាមេរិក។ ប្រទេស អឺរ៉ុបជាច្រើនក៏បានបណ្ដាក់ទុនចូលមកវៀតណាម ជាមួយគម្រោងចំនួន៣៣០០ ដោយមានដើមទុនសរុបប្រមាណ៥០ពាន់លានដុល្លាអាមេរិក ផងដែរ៕