វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ លាននាក់ក្នុងខែមករាឆ្នាំ២០២០
(VOVWORLD) - ចំនួនភ្ញៀវមកពីអាស៊ីនៅតែស្រូប ៧៧% កើនប្រមាណ ៤០ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ទៅមិញ។
ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ២ លាននាក់នាខែមករាឆ្នាំ ២០២០ (រូបថត៖ VNA) |
ក្នុងខែមករា ឆ្នាំ២០២០ វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ លាននាក់ ខ្ពស់បំផុតតាំងពីមុនមក ដោយសារតម្រូវការទេសចរណ៍ សម្រាកលំហែកាយ និងទៅសួរសុខទុក្ខសាច់ញាតិ។ ក្នុងនោះ ភ្ញៀវទេសចរបានធ្វើដំណើរតាមរយៈយន្តហោះបានកើន ៣៨,៩% ។ ចំនួនភ្ញៀវមកពីអាស៊ីនៅតែស្រូប ៧៧% កើនប្រមាណ ៤០ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ទៅមិញ។ ក្នុងនោះភ្ញៀវទេសចរមកពីទីផ្សារសំខាន់ៗ គឺសុទ្ធតែបានកើនឡើងដូចជា៖ ចិន កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃ។ ចំនួនភ្ញៀវទេសចរអឺរ៉ុបមកកាន់វៀតណាមក្នុងដើមឆ្នាំ ២០២០ កើន ១១.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីពីឆ្នាំទៅមិញ៕