វៀតណាមទទួលរង្វាន់កត្តិយស UNESCO អំពីអភិរក្សបេតិកភ័ណ្ឌវប្បធម៍។
(VOV) /  
|
សណ្ឋាគារ Sofitel Legend Metropole ហាណូយ បានទទួលរង្វាន់កត្តិយសឆ្នាំ២០១៣ (VOV) |
Vovworld-សណ្ឋាគារ Sofitel Legend Metropole ហាណូយ បានទទួលរង្វាន់
កត្តិយសឆ្នាំ២០១៣ អំពីអភិរក្សបេតិកភ័ណ្ឌវប្បធម៍សំរាប់រណ្ដៅជៀសគ្រាប់បែកដំណាក់កាលប្រឆាំងចក្រពត្តិអាមេរិកដោយដំណាងអង្គការ UNESCO ដំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រគល់។ ក្រុមប្រឹក្សាប្រយោគរបស់ UNESCO បានវាយតំលៃខ្ពស់ការអភិរក្សនិងស្ដារណ្ដៅជៀសគ្រាប់បែក ក្រោយពេលដែលបានរកឃើញនាឆ្នាំ
២០១១ក្នុងសណ្ឋាគារ។ រណ្ដៅនេះបានក្លាយទៅជាកន្លែងទស្សនាគួរឲ្យទាក់ទាញ
សំរាប់ភ្ញៀវទស្សនាក្នុងពេលស្នាក់នៅសណ្ឋាគារ រួមចំណែកធ្វើឲ្យមាននូវតំលៃវប្បធម៍ប្រវត្តិសាស្ត្ររបស់សណ្ឋាគារមានអាយុជាង១០០ឆ្នាំ។
ក្រៅពីរណ្ដៅជៀសគ្រាប់បែករបស់សណ្ឋាគារ Sofitel Legend Metropole
ហាណូយ វៀតណាមនៅមានបណ្ដាផ្ទះបុរាណនៅភូមិ Duong Lam ទីក្រុងហាណូយ
ត្រូវបាន UNESCO ដំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកដម្កើងក្នុងឆ្នាំ២០១៣ផងដែរ។
វៀតណាមបានចូលរួមកម្មវិធីរង្វាន់ UNESCO តាំងពីឆ្នាំ២០០០មក។ ក្រៅពីនោះនៅមានគំរោងការចំនួន៣ទៀតដែលត្រូវបានទទួលរង្វាន់បេតិកភ័ណ្ឌអាស៊ី-
ប៉ាស៊ីហ្វិករបស់ UNESCO រួមមាន គំរោងការអភិរក្សវិថីបុរាណ Hoi An (ឆ្នាំ២០០០) គំរោងការផ្ទះវៀតបុរាណប្រពៃណី(ឆ្នាំ២០០៤)និងអាគ៌ាសក្ការបូជាត្រកូល- Hoi An
(ឆ្នាំ២០០៩)។ រង្វាន់បេតិកភ័ណ្ឌអាស៊ី-ប៉ាស៊ីហ្វិករបស់ UNESCO បានទទួលស្គាល់
ការខំប្រឹងប្រែងរបស់បុគ្គលនិងអង្គការ ក្នុងការស្ដានិងអភិរក្សដ៏ជោគជ័យបណ្ដា
សំណង់មានតំលៃបេតិកភ័ណ្ឌក្នុងដំបន់៕
-VOV