វៀតណាមទទួលរៀបចំបណ្ដាសកម្មភាពជួបប្រាស្រ័យរបស់សមាគមនារីអាស៊ានប្រចាំនៅ ទីក្រុងវ៉ាស៊ីនតោន
(VOVWORLD) - ក្នុងឆ្នាំ ២០១៩ ក្រោមការដឹកនាំរបស់វៀតណាម សមាគមបានរៀបចំសកម្មភាពវប្បធម៌ ម្ហូបអាហារ ទស្សនកិច្ច សំដៅពង្រឹងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងសមាជិកនៃសមាគម។
ប្រធានសមាគមនារីអាស៊ានប្រចាំនៅ ទីក្រុងវ៉ាស៊ីនតោន (AWC-DC) លោកស្រីភរិយាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Nguyen Phuong Lien នាថ្ងៃទី ២៨ ខែកុម្ភៈ បានទទួលរៀបចំបណ្ដាកិច្ចប្រជុំបូកសរុបអាណត្តិជាប្រធាន AWC-DC របស់វៀតណាមតណាម ក្នុងឆ្នាំ ២០១៩។
វៀតណាមទទួលរៀបចំបណ្ដាសកម្មភាពជួបប្រាស្រ័យរបស់សមាគមនារីអាស៊ានប្រចាំនៅ ទីក្រុងវ៉ាស៊ីនតោន |
អាស្រ័យហេតុនេះ ក្នុងឆ្នាំ ២០១៩ ក្រោមការដឹកនាំរបស់វៀតណាម សមាគមបានរៀបចំសកម្មភាពវប្បធម៌ ម្ហូបអាហារ ទស្សនកិច្ច សំដៅពង្រឹងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងសមាជិកនៃសមាគមនិយាយដោយឡែក និង រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាននិយាយរួម។ លោកស្រី Nguyen Phuong Lien បានលើកឡើងថា៖
“សមាគមនារីអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានរៀបចំសកម្មភាពវប្បធម៌ជាច្រើន ព្រោះថានេះគឺជាសសរស្តម្ភមួយ ក្នុងចំណោមសរស្តម្ភការទូត។ សមាគមនារីអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានរៀបចំសកម្មភាពវប្បធម៌ជាច្រើន ដើម្បីលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធិ និងសាមគ្គីភាពផ្ទៃក្នុងស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន ក៏ដូចជារវាងបណ្ដាប្រទេសអាស៊ាននិយាយរួមផងដែរ”៕