វៀតណាមទទួលរៀបចំសន្និសីទថ្នាក់អគ្គនាយកដ្ឋានគយ ASEM លើកទី ១៣
(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា អគ្គនាយកដ្ឋានគយបានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការធ្វើជាម្ចាស់ផ្ទះ សន្និសីទអគ្គនាយកដ្ឋានគយ នៃវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នាខែតុលាឆ្នាំ ២០១៩ខាងមុខ ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន |
សន្និសីទនេះមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៥៣ ជាមួយតំណាងជិត ២០០ នាក់។ សន្និសីទនេះគឺជាឱកាសមួយសម្រាប់វៀតណាមផ្សព្វផ្សាយនូវរូបភាពទឹកដីនៃប្រទេសជាតិនិងប្រជាជនវៀតណាមរាក់ទាក់រួសរាយចំពោះមិត្តភក្តិក្នុងតំបន់និងអន្តរជាតិ។
ក្នុងនាមជាប្រទេសម្ចាស់រៀបចំសន្និសីទនេះ ផ្នែកគយវៀតណាម គ្រោងនឹងដាក់ចេញនូវ អាទិភាពមួយចំនួនដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសកម្មភាពគយ ASEM ២០១៩-២០២០ រួមមាន: ការអនុវត្តន៍បដិវត្តឧស្សាហកម្ម ៤.០ ក្នុងការបង្កើនការរួមបញ្ចូលគ្នា; ភ្ជាប់ប្រព័ន្ធព័ត៌មានវិទ្យាសំដៅបម្រើកិច្ចការគ្រប់គ្រងគយប្រកបដោយប្រសិទ្ធភាព។ ជាពិសេសជម្រុញភាពជាដៃគូគយជាមួយអាជីវកម្មនានាផងដែរ៕