វៀតណាមទទួលរៀបចំសន្និសីទអាស៊ានចំនួន២ស្ដីអំពីគ្រឿងញៀន
|
វៀតណាមទទួលរៀបចំសន្និសីទអាស៊ានចំនួន២ស្ដីអំពីគ្រឿងញៀន |
(VOV)_ក្រសួងនគរបាលវៀតណាមនឹងទទួលរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់អា
ស៊ាន ស្ដីអំពីបញ្ហាគ្រឿងញៀន លើកទី៣៨( ASOD 38) នាឆ្នាំ ២០១៧ និងសន្និសីទរដ្ឋ
មន្ត្រីអាស៊ាន ស្ដីអំពីបញ្ហាគ្រឿងញៀន លើកទី៦ (AMMD6) នាឆ្នាំ ២០១៨។ តាមសេច
ក្ដីសម្រេចចិត្តនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រកល់
អោយក្រសួងនគរបាល ត្រូវសម្រេចគំរោងផែនការរៀបចំសន្និសីទពោលខាងលើ នៅ
វៀតណាម។ នាយករដ្ឋមន្ត្រីក៏បានប្រគល់អោយក្រសួងនគរបាលធ្វើជាអធិបតី រួម
សហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ក្រសួងការពារជាតិ ក្រ
សួងហិរញ្ញវត្ថុ និងស្ថាប័ន តំបន់ទាក់ទិននានា ដើម្បីរៀបចំសន្និសីទទាំងពីរនេះប្រ
កបដោយជោគជ័យល្អះប្រសើរ៕