វៀតណាមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១,៥ លានដូសពីប្រទេសបារាំងនិងអ៊ីតាលី

(VOVWORLD) - នេះគឺជាសក្ខីភាពនៃការអភិវឌ្ឍប្រកបដោយភាពស្វាហាប់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមបារាំង និងអ៊ីតាលីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក៏ដូចជា មិត្តភាព សាមគ្គីភាព ចែករំលែកការលំបាកនិងជំនះពុះពារលើជំងឺរាតត្បាត។ 

វៀតណាមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១,៥ លានដូសពីប្រទេសបារាំងនិងអ៊ីតាលី - ảnh 1ពិធីទទួលជានិមិត្តរូបនូវវ៉ាក់សាំងបង្ការកូវីដ ១៩  Astra Zeneca ចំនួន ១,៥ លានដូស ឧបត្ថម្ភដោយរដ្ឋាភិបាលបារាំងនិងអ៊ីតាលីសម្រាប់ប្រទេសវៀតណាម (ប្រភព៖ VOV)

យោងតាមព័ត៌មាន ពីក្រុមការងាររបស់រដ្ឋាភិបាលទទួលបន្ទុកអំពីការទូតវ៉ាក់សាំងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ ពិធីទទួលវ៉ាក់សាំង Astra Zeneca បង្ការកូវីដ ១៩ ចំនួន ១,៥ លានដូស ឧបត្ថម្ភដោយរដ្ឋាភិបាលបារាំង និងរដ្ឋា ភិបាលអ៊ីតាលី សម្រាប់ប្រទេស វៀតណាមតាមយន្តការ COVAX បានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងការបរទេស។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏មានតម្លៃនិងទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជនបារាំងនិងរដ្ឋាភិបាលប្រជាជនអ៊ីតាលី ក្នុងគោល បំណងរួមចំណែកជាក់ស្តែងក្នុងការងារបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅវៀត ណាម។ នេះគឺជាសក្ខីភាពនៃការអភិវឌ្ឍប្រកបដោយភាពស្វាហាប់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀត ណាមបារាំងនិងអ៊ីតាលីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក៏ដូចជា មិត្តភាព សាមគ្គីភាព ចែករំលែកការលំបាកនិងជំនះពុះពារលើជំងឺរាតត្បាត។

សូមគូសបញ្ជាក់ថា រហូតមកដល់ពេលនេះបារាំងនិងអ៊ីតាលីគឺជាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចំនួនពីរដែលបានបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ ១៩ ធំបំផុតដល់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ