វៀតណាមទទួលអំណរបុណ្យណូអែលក្នុងបរិយាកាសសប្បាយរីករាយ

(VOVWORLD) - វិថីធំៗជាច្រើននៃរដ្ឋធានី ហាណូយត្រូវបានតុបតែងលំអរយ៉ាងត្រចេះត្រចង់ដោយដើមសាបាំង យក្សមានព្យួរជួងនិងចង្កៀងចម្រុះពណ៌ដូចជា វិថី Nha Chung វិថី Trang Tien តំបន់ជុំវិញព្រះវិហារកាតូលិកហាណូយ ឬនៅទីធ្លាបណ្ដាមជ្ឈមណ្ឌល ពាណិជ្ជកម្មធំៗ ជាដើម។
វៀតណាមទទួលអំណរបុណ្យណូអែលក្នុងបរិយាកាសសប្បាយរីករាយ - ảnh 1ប្រជាជនហាណូយយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមូលផ្ដុំនៅតំបន់ព្រះវិហារកាតូលិកដើម្បីអំណរសាទរបុណ្យណូអែលឆ្នាំ២០១៩ (រូបថត៖ Vietnam+) 

  ក្នុងធាតុអាកាសត្រជាក់ស្រាលៗ ប្រជាជននៃរដ្ឋធានីហាណូយ បាន ប្រមូលផ្ដុំគ្នានៅតាមទីកន្លែងដ៏ល្បីល្បាញដែលត្រូវបានតុបតែងលំអរយ៉ាងស្អាតឆើតឆាយ ដើម្បីអំណរសាទរថ្ងៃបុណ្យណូអែល។ វិថីធំៗជាច្រើននៃរដ្ឋធានី ហាណូយត្រូវបានតុបតែងលំអរយ៉ាងត្រចេះត្រចង់ដោយដើមសាបាំង យក្សមានព្យួរជួងនិងចង្កៀងចម្រុះពណ៌ដូចជា វិថី Nha Chung វិថី Trang Tien តំបន់ជុំវិញព្រះវិហារកាតូលិកហាណូយ ឬនៅទីធ្លាបណ្ដាមជ្ឈមណ្ឌល ពាណិជ្ជកម្មធំៗ ជាដើម។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បុណ្យ ណូអែលបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ល្អប្រសើរក្នុងជីវភាពរស់នៅ ខាងស្មារតីរបស់ប្រជាជនវៀតណាមទាំងមូល មិនត្រឹមតែជាទិវាបុណ្យ ដោយឡែករបស់ជនរួមជាតិគ្រឹស្តសាសនិកប៉ុណ្ណោះទេ។ កញ្ញា Nguyen Khanh Linh នៅរដ្ឋធានីហាណូបានចែករំលែកថា៖

        “ខ្ញុំចូលចិត្តបរិយាកាសដ៏សប្បាយរីករាយនេះណាស់។ ទោះបីមិនមែន មនុស្សទាំងអស សុទ្ធតែកាន់គ្រឹស្តសាសនាក្ដី ប៉ុន្តែនេះជាឱកាសដើម្បីអោយយើង អាចចុះផ្លូវសម្របខ្លួនក្នុងបរិយាកាសនៃថ្ងៃបុណ្យណូអែលជាមួយក្រុមគ្រួសារឬមិត្តភក្តិដ៏ស្និទ្ធស្នាលរបស់ខ្លួន។ ថ្ងៃនេះខ្ញុំកំពុងដើរលេងជាមួយមិត្តភក្តិ ហើយថតរូបជាច្រើនដើម្បីរក្សាទុកពេលវេលាគួរអោយចងចាំនៃបុណ្យណូអែលឆ្នាំនេះ”។

        នៅទីក្រុងហូជីមិញ បរិយាកាសទទួលអំណរបុណ្យណូអែលឆ្នាំ២០១៩ និងឆ្នាំថ្មីសកល២០២០ បានរីកសាយភាយពេញគ្រប់វិថីទូទាំងទីក្រុង។ កាល ពីរសៀលថ្ងៃទី២៤ខែធ្នូ ប្រជាជនយ៉ាងច្រើនកុះករបានប្រមូលផ្ដុំនៅព្រះ វិហារដើម្បីអំណរសាទរបុណ្យណូអែលជាមួយជនរួមជាតិគ្រឹស្តសាសនិក។ អ្នកស្រី Nguyen Thi My Trang បានចែករំលែកថា៖

        “ឆ្នាំនេះទីក្រុងត្រូវបានតុបតែងយ៉ាងស្អាតណាស់ ហើយបរិយាកាស ពិតជាសប្បាយរីករាយដែរ។ ខ្ញុំសូមជូនពរមនុស្សគ្រប់រូបអំណរសាទរបុណ្យ ណូអែលនិងឆ្នាំថ្មីសកលនាពេលខាងមុខប្រកបដោយក្ដីសប្បាយរីករាយ សុភមង្គលនិងគ្រប់ប្រការ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ