វៀតណាមទប់ទល់ដោយម្ចាស់ការនឹងករណីកើតមានអ្នកឆ្លងថ្មីជំងឺ Covid-19

(VOVWORLD) - អង្គប្រជុំបានវាយតម្លៃថា គិតរហូតមកដល់ពេលនេះ វៀតណាមនៅតែ គ្រប់គ្រងស្ថានភាពយ៉ាងល្អ អនុវត្តដោយម្ចាស់ការនិងទាន់ពេលវេលានូវ ការងារបង្ការ ទប់ស្កាត់ជំងឺ។ ចាប់ពីថ្ងៃទី១៣កុម្ភៈមក វៀតណាមិនមាន ករណីឆ្លងថ្មីនៃជំងឺ Covid-19 ណាមួយឡើយ។
វៀតណាមទប់ទល់ដោយម្ចាស់ការនឹងករណីកើតមានអ្នកឆ្លងថ្មីជំងឺ Covid-19 - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងនៅក្នុងកិច្ចប្រជុំ ៏(រូបថត៖ VGP)

នាព្រឹកថ្ងៃទី២ មីនា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស SARS-CoV-2 (ឬបានហៅថា ជំងឺ Covid-19) បានធ្វើជាប្រធានក្នុងកិច្ចប្រជុំអនុវត្តវិធានការ បង្ការនិងទប់ស្កាត់ជំងឺក្នុងដំណាក់កាលបច្ចុប្បន្ន។

        អង្គប្រជុំបានវាយតម្លៃថា គិតរហូតមកដល់ពេលនេះ វៀតណាមនៅតែ គ្រប់គ្រងស្ថានភាពយ៉ាងល្អ អនុវត្តដោយម្ចាស់ការនិងទាន់ពេលវេលានូវ ការងារបង្ការ ទប់ស្កាត់ជំងឺ។ ចាប់ពីថ្ងៃទី១៣កុម្ភៈមក វៀតណាមិនមាន ករណីឆ្លងថ្មីនៃជំងឺ Covid-19 ណាមួយឡើយ។

        ប៉ុន្តែ នាបច្ចុប្បន្ន ជំងឺនេះបានផ្ទុះឡើងនៅប្រទេសជាច្រើនដូចជាកូរ៉េ ខាងត្បូង អ៊ីរ៉ង់ អ៊ីតាលីនិងប្រទេស តំបន់ដែនដីជាង៦០ផ្សេងទៀតទូទាំង ពិភពលោក។ ហេតុដូច្នេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បាន សង្កត់ធ្ងន់ថា ត្រូវតែទាយទុកជាមុននូវគ្រប់ករណី មិនមើលងាយ ហើយ ត្រៀមខ្លួនជាស្រេចនៅពេលកើតមានករណីឆ្លងជំងឺថ្មីផងដែរ។ ទោះបីជា កំណត់បានឬកំណត់មិនបាននូវប្រភពដើមឆ្លងជំងឺក្ដី ប៉ុន្តែ ត្រូវដាក់ដាច់ ដោយឡែកយ៉ាងឆាប់រហ័ស ព្យាបាលឲ្យបានទាន់ពេលវេលា ជៀសវាង ការឆ្លងរាលដាលទៅក្នុងសហគមន៍។ កុំឲ្យបន្ធូរបន្ថយក្នុងការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺ ព្រមទាំងបន្តប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ប្រយុទ្ធ ប្រឆាំងជំងឺ។

        តាមលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានជូនដំណឹងថា ចាប់ពី វេលាម៉ោង០ថ្ងៃទី៣មីនា វៀតណាមនឹងបញ្ឈប់ជាបណ្ដោះអាសន្ននូវការ លើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះពលរដ្ឋអ៊ីតាលីដើម្បីជៀសវាងការឆ្លងជំងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ