វៀតណាមធានាបរិយាកាសវិនិយោគល្អបំផុតដើម្បីស្វាគមន៍វិនិយោគិន
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុននិងចូលរួមសន្និសីទកំពូល នៃបណ្តាប្រទេសមានខឿនឧស្សាហកម្មអភិវឌ្ឍន៍ G7 បើកទូលាយ នា ព្រឹកថ្ងៃទី២៨
ឧសភា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ ជួបសន្ទនាជាមួយ
អគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Mitshibishi ជប៉ុន លោក Takenhiko Kakiuchi ។ នេះជាសម្ព័ន្ធក្រុមដ៏ធំមួយដែលមានការរួមចំណែក សម្រាប់ការអភិវឌ្ឍន៍នៅវៀត
ណាម ជួយឧបត្ថម្ភផ្នែកឧស្សាហកម្ម software របស់វៀតណាមតាមរយៈកិច្ចសហប្រ
តិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន FPT របស់ វៀតណាម។ នៅក្នុងជំនួបនេះ លោក
Takenhiko Kakiuchi បានអះអាងថា វៀត ណាមជាទីមកដល់គួរឲ្យទាក់ទាញសម្រាប់
Mitsubishi ។ នាបច្ចុប្បន្ន Mitsubishi មានសាខាចំនួន២ដែលកំពុងដំណើរសកម្មភាព
នៅវៀតណាម ដោយមានគំរោង ការកំពុងអនុវត្តចំនួន២០គម្រោង។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាកសិដ្ឋាននៅជប៉ុន |
ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ
ទៅទស្សនាកសិដ្ឋាន Yokoyama នៅខេត្ត Aichi ។នេះជារូបសណ្ឋាន ផលិតកសិកម្ម
នៅខេត្ត Aichi ដែលផ្គត់ផ្គង់អាហារស្អាតទៅកាន់អតិថិជន។
តាមរបៀបវារៈ ក្នុងពេលរសៀលថ្ងៃដដែល លោក Nguyen Xuan Phuc បាន អញ្ជើញចាកចេញពីខេត្ត Aichi ឆ្ពោះទៅរដ្ឋធានីតូក្យូ ចាប់ផ្តើមដំណើរទស្សន កិច្ចប្រ
ទេសជប៉ុន តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe៕