វៀតណាមធ្វើជាសហប្រធាននៃកិច្ចសន្ទនាការពារជាតិ-សន្តិសុខជាមួយ EU និងកិច្ចប្រជុំបញ្ជាការការពារជាតិរបស់ EU

(VOVWORLD) -  គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាការពារជាតិ-សន្តិសុខ វៀតណាម-សហភាពអឺរ៉ុប (EU) លើកដំបូង និងចូលរួមកិច្ចប្រជុំមេបញ្ជាការ ការពារជាតិ EU នៅទីក្រុងប្រ៊ុចសែល (នៃព្រះរាជាណាចក្រប៊ែលហ្សិក) ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០១៩។

វៀតណាមធ្វើជាសហប្រធាននៃកិច្ចសន្ទនាការពារជាតិ-សន្តិសុខជាមួយ EU និងកិច្ចប្រជុំបញ្ជាការការពារជាតិរបស់ EU - ảnh 1ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh នៅឯកិច្ចប្រជុំបញ្ជាការការពារជាតិសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក

នៅឯកិច្ចសន្ទនាការពារជាតិ-សន្តិសុខ វៀតណាម - EU, ភាគីទាំងពីរបានពិភាក្សា លើវិធានការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងការអនុវត្តប្រកបដោយប្រ សិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិង EU ស្តីពីការបង្កើតក្រប ខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមទៅក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (កិច្ចព្រមព្រៀង FPA) ដែលទើបបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ ២០១៩ ព្រមទាំងពិភាក្សាលើយថាទស្សន៍ដែលវៀតណាមចូលរួមក្នុងការគ្រប់គ្រងវិបត្តិរបស់ EU ស្របតាមសមត្ថភាពនិងតម្រូវការរបស់ខ្លួន។ នៅទីនេះ សហភាពអឺរ៉ុបបានអះអាងជាថ្មី នូវការគាំទ្ររបស់ខ្លួនចំពោះសេរីភាព សន្តិសុខនិងសុវត្ថិភាពនៃការធ្វើនាវាចរ ណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត និងបាននិយាយថា  EU បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ស្ថេរភាពរួមនៃតំបន់នីមួយៗនិងពិភពលោកទាំងមូល។

មុននោះ ថ្លែងក្នុងកិច្ចប្រជុំមេបញ្ជាការការពារជាតិ EU នាថ្ងៃទី ២១ វិច្ឆិកានោះ អនុរដ្ឋមន្ត្រីការពារជាតិ លោក Nguyen Chi Vinh បានសម្តែងនូវការយកចិត្តទុកដាក់របស់វៀតណាម ចំពោះភារកិច្ចបណ្តុះបណ្តាលនិងហ្វឹកហ្វឺនរបស់ EU សម្រាប់ប្រទេសអាហ្វ្រិកនានា ព្រមទាំងអះអាងពីកិច្ចសហប្រតិបត្តិការជាមួយ EU របស់វៀតណាម ក្នុងនាមជាដៃគូមានការទទួលខុសត្រូវរបស់ EU ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសបន្ទាប់ពីវៀតណាមនិង EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA រួចជាស្រេច។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំបញ្ជាការការពារជាតិ EU ត្រូវបានរៀបចំឡើងដោយគណៈកម្មការយោធា EU  ដោយមានការចូលរួមពីបញ្ជាការការពារជាតិរបស់ប្រទេសសមាជិក EU ចំនួប ២៨ ប្រទេស។  កិច្ចប្រជុំនេះត្រូវបានរៀបចំពីរដងក្នុងមួយឆ្នាំជាមួយនឹងការប្រជុំ ពិភាក្សាអំពីស្ថានភាពសន្តិសុខនិងការពារជាតិ សកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU និងដៃគូនានារបស់ EU។ យ៉ាងណាមិញ ចាប់តាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩នោះ  វៀតណាមបានចូលរួមកិច្ចប្រជុំក្នុងនាមជាដៃគូរបស់សហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ