វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា


វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី​ ១៦ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានធ្វើអធីបតីពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានព្រឹទ្ធសភា សម្តេច សាយ​ ឈុំ
 អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់នោះ​ ថ្នាក់ដឹក
នាំ ទាំងពីររូបបានធ្វើការចរចារស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាទាំង២និង
រវាង ប្រទេសទាំងពីរ។ លោក Nguyen Sinh Hung និងសម្តេច សាយ ឈុំ បាន
ឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់គាំទ្រគ្នាទៅវិញទៅមក
នៅវេទិការសភា។ រដ្ឋសភានៃ ប្រទេសទាំងពីរជំរុញតួនាទីឃ្លាំមើលការអនុវត្ត
បណ្ដាកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរទទួលបានជាពិសេស
គឺដំណើរការខ័ណ្ឌសីមាបោះបង្គោលខ្សែព្រំដែនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្មវិនិយោគវប្បធម៌អប់រំនិងការពារជាតិ។ វៀតណាមបន្តជួយឧបត្ថម្ភ
រដ្ឋសភាកម្ពុជាខាងបច្ចេកទេសនិងការបណ្តុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធាន
មនុស្សបំប៉ន់ជួរកម្មាភិបាល។ ភាគីទាំងពីនឹងបន្តអប់រំប្រពៃណីសាមគ្គីភាពមិត្ត
ភាពពិសេសសំរាប់ប្រជាជន ជា ពិសេសគឺជំនាន់វ័យក្មេងវៀតណាមនិងកម្ពុជា។
ថ្នាក់ដឹកនាំទាំងរូបនេះក៏បានឯកភាពបង្កើនការចែករំលែកទស្សនៈអំពីបញ្ហា
អន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ