វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអប់រំ

VOVWORLD- ​ ថ្ងៃទី​២៨សីហា​នៅហាណូយ រដ្ឋមន្រ្តីក្រសួងអប់រំនឹងបណ្តុះ
បណ្តាលវៀតណាម​Pham Vu Luan នឹងរដ្ឋមន្រ្តីក្រសួងអប់រំ​យុវជននឹងកីឡាកម្ពុជា​​
អ៊ឹមសិទ្ធី ​តាងនាមក្រសួងអប់រំនៃប្រទេសទាំង​២បានចុះហត្ថលេខាលើផែន ការ
សហ ប្រតិបត្តិការអប់រំរវាងប្រទេសទាំង២​ឆ្នាំ​២០១២។​តាមនោះ​ភាគីវៀតណាម ទទួលនិស្សិតកម្ពុជាចំនួន១២០នាក់ មកសិក្សាថ្នាក់ឧត្តមសិក្សានឹងក្រោយឧត្តម
សឹក្សា​ រីឯភាគី កម្ពុជាទទួល និសិ្សត វៀត ណាម ចំនួន១៥នាក់ទៅសឹក្សាថ្នាក់
ឧត្តមសឹក្សា​នឹងកម្មាភិបាលចំនួន២០នាក់ ទៅ សឹក្សាភាសារខ្មែរក្នុងរយះពេល
២ឆ្នាំ​។ថ្លែងមតិនៅពិធីចុះហត្ថលេខា​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននឹងកីឡាកម្ពុជា​​
អ៊ឹមសិទ្ធី​បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល រដ្ឋនឹងប្រជាជនវៀតណាម​ដែលបានជួយឧបត្ថម្ភកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍​ នឹងកសាង
ប្រទេសឡើងវិញ។លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា៖​

ទំនាក់ទំនងពិសេស រវាងក្រសយងអប់រំវៀតណាមនិងកម្ពុជាដែលបាន​មានពី យូរយារមកហើយ និងអភិវឌ្ឍន៍​ឥតឈប់ឈរ។ ក្រសួងយើងខ្ញុំជា​និច្ចកាលចង ចាំនិងកត់សម្គាល់នូវការជួយឧបត្ថម្ភយ៉ាងធំធេងរបស់ក្រសួង​អប់រំនិងបណ្ដុះ បណ្ដាលវៀតណាម ពីពេលយើងខ្ញុំរួចផុតពីរបបប្រល័យ​ពូជសាសន៍ប៉ុល ពោត នាថ្ងៃទី៧មករាឆ្នាំ១៩៧៩មក ពិសេសលើវិស័យបណ្ដុះបណ្ដា​ល​ថ្នាក់មធ្យមសិក្សា ​និងថ្នាក់ឧត្តមសិក្សា…។ល។”

រីឯរដ្ឋមន្រ្តីPham Vu Luanអះអាងថា៖ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិ
បត្តិការ លើកនេះជាភស្តុតាង​ដែលអះអាងយ៉ាងច្បាស់លាស់ថា៖កិច្ចសហប្រតិបត្តិការ រវាងផ្នែកអប់រំនៃប្រទេសទាំង២​​និយាយដោយឡែក នឹងរវាងប្រទេសទាំង ២និយាយរួម ត្រូវបានពង្រឹងពង្រីកពី១ថ្ងៃទៅ១ថ្ងៃ៕

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអប់រំ - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការអប់រំ(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ