វៀតណាមនិងកម្ពុជាបង្កើនការប្រឆាំងបទល្មើសឆ្លងដែន
|
វៀតណាមនិងកម្ពុជាបង្កើនការប្រឆាំងបទល្មើសឆ្លងដែន (TTXVN) |
(VOV)_នារសៀលថ្ងៃទី ១៨ កុម្ភះ នៅខេត្ត Tay Ninh មេបញ្ជាកាដ្ឋានកងទ័ព
ព្រំដែនខេត្ត tay Ninh (ភាគខាងត្បូងវៀតណាម) និងមន្ទីរនគរបាលរបស់ខេត្ត ចំនួន ៣ គឺកំពង់ចាម ព្រៃវែង និងស្វាយរៀង (ព្រះរាជាណាចក្រកម្ពុជា) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយស្ដីពីការបង្កើនការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការ
បង្ការ ប្រឆាំងបទល្មើសឆ្លងដែន រវាងប្រទេសទាំងពីរ។ ភាគីទាំងពិរបានឯកភាព អំពីខ្លឹមសារចំនួន៥ រួមសហការក្នុងឆ្នាំ ២០១៤ គឺបន្តរក្សារស្ថិរភាពស្ថានភាព សន្តិសុខព្រំដែន រៀបចំការយាមល្បាតរួម ការជួញដូរអាវុធ គ្រឿងញៀន…។ល។ ភាគីទាំងពីរត្រូវបន្តរួមសហការអនុវត្តភារកិច្ចខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន បង្កលក្ខណះងាយស្រួលសំរាប់ប្រជាជនវៀតណាមនិងកម្ពុជា ទៅវិញទៅមក លក់ដូរ តាមខ្សែរព្រំដែន៕