វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន

វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន (VNA)


 (VOVworld) – នារសៀលថ្ងៃទី ២២ កញ្ញា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា
សម្តេច តេជោ ហ៊ុន សែន បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន
 និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan ដែលកំពុងមានដំណើរ
ទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបសន្ទនា នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន
 សែន បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីគប្បីបង្កើនថែមទៀតការផ្លាស់ប្តូរព័ត៌មាន
ផ្សព្វផ្សាយព័ត៌មាននិងបង្កើតជំនឿជឿជាក់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ
ផ្សព្វផ្សាយ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យររវាង
ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ
 ផ្សាយវៀតណាម លោក Truong Minh Tuan បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី
សម្រេច តេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល
និងគាំទ្រកម្មវិធីសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាលើវិស័យព័ត៌មាន
និង ផ្សព្វផ្សាយនាពេលកន្លងទៅ ហើយសម្តែងនូវគោលបំណងថា៖ វៀតណាម
នឹង បន្តទទួលបានការគាំទ្ររបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលខាងមុខ។
នាថ្ងៃដ ដែល លោក  Truong Minh Tuan​ បានធ្វើការចរចារជាមួយរដ្ឋមន្ត្រី
ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្ត្រី
ក្រសួង ព័ត៌មានកម្ពុជា លោក ខៀវ​ កាញ្ញា រឹទ្ធ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ