វៀតណាមនិងកូរ៉េខាងត្បូងពិគ្រោះយោបល់ស្ដីពីការសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងដំណាក់កាល ២០២១-២០២៤
(VOVWORLD) - នាថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានមន្ត្រីជាន់ខ្ពស់ (SOM) នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) របស់វៀតណាម និងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yeo Seung-bae ប្រធាន SOM អាស៊ានរបស់កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ វៀតណាម - កូរ៉េខាងត្បូង ស្ដីពីការសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងដំណាក់កាល ២០២១-២០២៤។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA) |
ក្នុងកិច្ចពិគ្រោះយោបល់នោះ អនុរដ្ឋមន្ត្រី និងជាប្រធាន SOM នៃប្រទេសទាំងពីរបានវាយតម្លៃលើទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ១៩៨៩ មក គឺមានការអភិវឌ្ឍដ៏ល្អប្រសើរ ស៊ីជម្រៅលើគ្រប់វិស័យ។
ទាក់ទងនឹងស្ថានការណ៍អន្តរជាតិ និងតំបន់នោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងបញ្ហាអន្តរជាតិ និងតំបន់ បង្កើនការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកទុកចិត្ត គោរពច្បាប់ និងប្រព្រឹត្តិប្រកបដោយមានការទទួលខុសត្រូវ ចំពោះមុខបញ្ហាសាកល្បងសន្តិសុខរួម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA) |
ភាគីទាំងពីរបានសម្តែងបំណងប្រាថ្នាថា ភាគីទាក់ទិននានាអនុវត្តន៍យ៉ាង ពេញលេញនូវសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តភ្ជាប់ការចរចាឡើងវិញឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ដោយគ្មានអាវុធនុយក្លេអ៊ែ ដើម្បីសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ីឦសាន និងពិភពលោក។ ទាក់ទងនឹងស្ថានការណ៍នៅសមុទ្រខាងកើតនោះ អនុរដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងក្ដីព្រួយបារម្ភអំពីការវិវឌ្ឍយ៉ាងស្មុគស្មាញនៅសមុទ្រខាងកើត ហើយមានគោលបំណងចង់កសាងសមុទ្រខាងកើតប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការផងដែរ៕