វៀតណាមនិងកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការការទូត

(VOVWORLD) - នៅថ្ងៃទី ២៨ ខែមេសារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Chung Eui Yong ។
វៀតណាមនិងកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការការទូត - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ TTXVN)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ការជួបប្រាស្រ័យទាក់ទង គ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរតាមរយៈទម្រង់ជាច្រើនដូចជាកិច្ចសន្ទនាតាមទូរស័ព្ទ ឬដោយផ្ទាល់។ ទន្ទឹមនឹងនេះ បង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងនោះ ជំរុញការអនុវត្តយ៉ាងល្អប្រសើរនូរាល់សកម្មភាពរំលឹកខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២  ព្រមទាំងរួមសហការគ្នា ដើម្បីសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១០០ ពាន់លានដុលា្លរអាមេរិកក្នុងទិសដៅតុល្យភាពជាងមុន ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពនៅវៀតណាមផងដែរ។

លើលពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាគាំទ្រ និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិក្នុង ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិដូចជាអង្គការសហប្រជាជាតិ អាស៊ាន - កូរ៉េខាងត្បូង។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត និង ឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ