វៀតណាមនិងកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី១ ខែកក្កដា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាជាមួយអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត។

នៅក្នុងជំនួបនេះ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងបានឲ្យដឹងថា តាមបទពិសោធន៍របស់កូរ៉េខាងត្បូងថា ការកសាងឧស្សាហកម្ម semiconductor ទាមទារការវិនិយោគធំ និងរយៈពេលវែងគ្រប់គ្រាន់។ បច្ចុប្បន្ននេះ ផលិតផល semiconductor ជំនាន់ចាស់បានឈានដល់កម្រិតកំពូល ដែលទាមទារការផលិត semiconductor ជំនាន់ថ្មី។ យោងតាមអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត វៀតណាមត្រូវតែមានការវិនិយោគធំៗ និងធនធានមនុស្សគុណភាពខ្ពស់។ យ៉ាងណាមិញ កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យ semiconductors បញ្ញាសិប្បនិមិត្តតាមរយៈគម្រោងជាក់ស្តែងផងដែរ។

វៀតណាមនិងកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាជាមួយអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត។ រូបថត៖ Duong Giang/TTXVN

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះមតិ របស់គណៈប្រតិភូ; ស្នើរឲ្យអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង បន្តរួមវិភាគទានជួយវៀតណាមកសាងយុទ្ធសាស្ត្រត្រឹមត្រូវ និងយន្តការលើកទឹកចិត្តដែលមានលក្ខណៈប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីទាក់ទាញការវិនិយោគ និងធនធានមនុស្ស។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ នៅពេលជួបពិភាក្សា  ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង លោកនឹងស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍បច្ចេកវិទ្យា semiconductor និងបញ្ញាសិប្បនិម្មិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ