វៀតណាមនិងកូរ៉េខាងត្បូងមានបំណងបង្កើនទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី ៩ កុម្ភៈ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។

វៀតណាមនិងកូរ៉េខាងត្បូងមានបំណងបង្កើនទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in (ប្រភព៖ Yonhap News)

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui Yong រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (SEARP) នៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែកុម្ភៈ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី ៩ កុម្ភៈ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។

អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងបន្ថែមទៀត ដែលក្នុងនោះផ្តោតសំខាន់លើការអនុវត្តសកម្មភាពអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត និងលើកកម្ពស់ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២២; រក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ជាប្រចាំ; ពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាត។ ខិតខំបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ ពលករ និងបន្តរក្សាការសម្របសម្រួលលើវេទិកាពហុភាគី។ រដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនឹងបំពេញតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង ដំណាក់កាល ២០២១ - ២០២៤ ជួយទំនាក់ទំនងរវាងអាស៊ាននិងកូរ៉េខាងត្បូងបន្តអភិវឌ្ឍន៍; ទន្ទឹមនឹងនោះ លោកមានបំណងថា វៀតណាមនិងកូរ៉េខាងត្បូងបន្តសម្របសម្រួល និងបង្ហាញជំហរវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ផ្លូវច្បាប់ និងដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយមធ្យោបាយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

រីឯខ្លួនវិញ លោកប្រធានាធិបតី Mun Che In បានអះអាងថា កូរ៉េខាងត្បូងតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មី ព្រមទាំងសង្ឃឹមថាភាគីទាំងពីរនឹងលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នាពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ