វៀតណាមនិងកូរ៉េខាងត្បូងរួមគ្នាធ្វើជាម្ចាស់ផ្ទះពិធីបុណ្យវប្បធម៌ពិភពលោក២០១៧

វៀតណាមនិងកូរ៉េខាងត្បូងរួមគ្នាធ្វើជាម្ចាស់ផ្ទះពិធីបុណ្យវប្បធម៌ពិភពលោក២០១៧ - ảnh 1
ទីក្រុងហូជីមិញនឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះពិធីបុណ្យវប្បធម៌
ពិភពលោក២០១៧ (រូបថតៈ TTXVN))


(VOVworld)- នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានឯកភាពទៅនឹងសំណើរ
របស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ​ស្តីអំពីការរួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំ ពិធីបុណ្យវប្បធម៌ពិភពលោកឆ្នាំ២០១៧ជាមួយខេត្ត Gyeongsangbuk-do ប្រទេស
កូរ៉េខាងត្បូង។ ពិធីបុណ្យនេះ ជាព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ដោយទ្រង់ទ្រាយ
ធំ ដែលសម្បូរទៅដោយសកម្មភាពផ្សព្វផ្សាយវប្បធម៌របស់កូរ៉េខាង ត្បូងនិងប្រ
ទេសចូលរួមពិធីបុណ្យនេះលើវិស័យមួយចំនួនដូចជាម្ហូបអាហារ តន្ត្រី បង្ហាញម៉ូដ រួមទាំងការពន្លឿនពាណិជ្ជកម្មនិងវិនិយោគទៀតផង។ ពិធីបុណ្យបាន រៀបចំឡើង
ដោយខេត្ត Gyeongsangbuk-do រួមសហការជាមួយក្រសួងវប្បធម៌ កីឡានិងទេសចរ
ណ៍វៀតណាម ដែលប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង។ ពិធី បុណ្យវប្បធម៌ពិភព
លោកឆ្នាំ២០១៧ក៏រួមចំណែកផ្សព្វផ្សាយនូវវប្បធម៌ រូបភាពទឹកដីនិងមនុស្សវៀត
ណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយ ឡែក រួមទាំងទាក់ទាញ
ភ្ញៀវទេសចរពីកូរ៉េខាងត្បូងនិងប្រទេសដទៃផងដែរ។​តាម គំរោង ពិធីបុណ្យវប្បធម៌
ពិភពលោក២០១៧នឹងបានរៀបចំឡើងក្នុងឱកាសបើក វេទិការសេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិក (APEC ២០១៧)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ