វៀតណាមនិងកូរ៉េខាងត្បូងរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងកាទូត
|
ទិដ្ឋភាពនៃពិធី |
(VOVworld)-នាថ្ងៃទី៨កុម្ភៈ នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ស្ថានទូតវៀត
ណាមប្រចាំនៅកូរ៉េខាងត្បូងនិងក្រសួងការបរទេសកូរ៉េខាងត្បូងបានរៀបចំពិធីរំលឹក
ខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង។ ក្នុងបទ
ថ្លែងមតិបើកពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham
Huu Chi បានលើកច្បាស់ថា អស់រយៈពេល២៥ឆ្នាំនោះ ទំនាក់ទំនងនេះទទួលបាន
សមិទ្ធិគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ លោក Pham Huu Chi បានគូសបញ្ជាក់ថា
វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកទៅក្នុងកិច្ចសហប្រតិបត្តិការ
ដែលមានផលប្រយោជន៍រួមជាមួយកូរ៉េខាងត្បូងផងដែរ។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lee Jeong-gyu បានឲ្យ
ដឹងថា ពិធីរំលឹកខួបលើទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង
ជាមួយវៀតណាមជាឧិកាសសម្រាប់ភាគីទាំងពីរស្វែងរកវិធានការដើម្បីបង្កើននិង
អភិវឌ្ឍន៍ទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕