វៀតណាមនឹងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង

វៀតណាមនឹងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (កណ្ដាល) អញ្ជើញថ្លែងមតិនៅ VDF ២០១៦
 (រូបថត៖TTXVN)

(VOVworld) - ក្រោមប្រធានបទ “រដ្ឋាភិបាលស្ថាបនានិងធ្វើសកម្មភាព៖កម្លាំង
 ចលករថ្មីសំរាប់វឌ្ឍនភាព” វេទិកាអភិវឌ្ឍន៍វៀតណាម២០១៦ (VDF ២០១៦) បាន
ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ធ្នូ នៅរដ្ឋធានីហាណូយ។អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះ
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុក ថា​ រាល់បទអន្តរាគមន៍
និងបដិវាទនៅវេទិកានេះ គឺជាការរួមវិភាគទានដ៏សែន សំខាន់ក្នុងការកសាងគោល
នយោបាយម៉ាក្រូ ជួយស្ថាប័នរដ្ឋាភិបាលវាយតំលៃ យ៉ាងត្រឹមត្រូវនូវស្ថានភាព
យថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាមក្នុងកាលៈ ទេសៈដែលពិភពលោកមាន
បម្រែបម្រែលដ៏ស្មុគស្មាញជាច្រើន។ពីនោះ នាំចេញ គោលជំហរ វិធានការអភិវឌ្ឍន៍
ដ៏សមស្របសំដៅអនុវត្តន៍ប្រកបដោយជោគជ័យ នូវផែនការឆ្នាំ២០១៧ និងកម្មវិធី
ធ្វើសកម្មភាពរបស់រដ្ឋាភិបាលអាណត្តិ២០១៦-២០២១។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាននាំចេញទិសដៅនិងវិធានការ
មួយចំនួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល។តាមនោះ​ អាទិភាពចម្បង
គឺបន្តកែលំអរគោលនយោបាយ ច្បាប់ បង្កលក្ខណៈងាយស្រួលសំរាប់ការ
អភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។ទីពីរគឺពង្រឹងក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ ធានា
លក្ខណៈប្រសិទ្ធិភាព វិន័យនិងជំនាញ។តាមលោកនាយករដ្ឋមន្រ្តីថា ដំណោះ
ស្រាយធំមួយទៀតរបស់វៀតណាមនាពេលខាងមុខនោះគឺរៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូររូបសណ្ឋានកំណើន លើកកំពស់
គុណភាព ប្រសិទ្ធិភាពនិងសមត្ថភាពប្រកួតប្រជែង។នេះត្រូវបានចាត់ទុកជា
ភារកិច្ចស្នូលមួយក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ