វៀតណាមនិងគុយបាដំណើរការពិគ្រោះយោបល់នយោបាយ

(VOVWORLD) - តាមការអញ្ជើញរបស់ក្រសួងការបរទេសគុយបា ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី ២១ ខែកញ្ញា គណៈប្រតិភូនៃក្រសួងការបរទេសវៀតណាមដឹកនាំដោយអនុ រដ្ឋមន្រ្តីលោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជាផ្លូវការនិងចូលរួម ជំនួបពិគ្រោះយោបល់នយោបាយលើកទី៥រវាងក្រសួងទាំងពីរ។
វៀតណាមនិងគុយបាដំណើរការពិគ្រោះយោបល់នយោបាយ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son (រូបថត៖ TTXVN)

  ក្នុងរយៈពេលស្នាក់នៅគុយបា អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានជួប សវនាការជាមួយរដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez Parrilla ចូលរួមជំនួបពិគ្រោះយោបល់នយោបាយជាមួយអនុរដ្ឋមន្រ្តីទីមួយក្រសួងការបរទេសគុយបាលោក Marcelo Medina Gonzalez ជួបពិភាក្សាការងារជាមួយថ្នាក់ ដឹកនាំគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ហើយទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធ នៅរូបបដិមារលោកប្រធានហូជីមិញនៅរដ្ឋធានី La Habana ផងដែរ។

        នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពសហការគ្នាជំរុញទំនាក់ទំនង ប្រពៃណីពិសេសរវាងប្រទេសទាំងពីរក៏ដូចជារឹតបន្តឹងទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរ ជាពិសេសគឺការត្រៀមរៀបចំអោយដំណើរទស្សនកិច្ចជាន់ខ្ពស់ សកម្មភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌និងមិត្តភាពរវាងប្រជាជននៃប្រទេស ទាំងពីរ ក្នុងឆ្នាំ២០២០ ក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបង្កើតទំនាក់ទំនង ការទូត។ ក្រសួងការបរទេសទាំងពីរបានអះអាងថា នឹងសហការជាមួយក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ៥០០លាន ដុល្លាអាមេរិកនាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ