វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកីឡា

(VOVWORLD) -នារសៀលថ្ងៃទី៧ខែមេសា ក្នុងក្របខ័ណ្ឌនៃកម្មវិធីធ្វើការរបស់គណៈប្រធានវិទ្យា ស្ថានកីឡានិងកំសាន្តគុយបា (INDER) នៅវៀតណាមនោះ លោក Antonio Eduardo Becali Garrido ប្រធាន INDER បានទៅទស្សនានិងជួបធ្វើការនៅមណ្ឌល ហ្វឹកហាត់និងប្រកួតកីឡាហាណូយ។ 
វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកីឡា - ảnh 1 តំណាងនានាថតរូបអនុស្សាវរីយ៍ 

ទទួលជួបជាមួយគណៈប្រតិភូ អគ្គនាយកនៃ អគ្គនាយកដ្ឋានកីឡា Vuong Bich Thang បានអះអាងថា មណ្ឌលហ្វឹកហាត់នេះ ជា មណ្ឌលមួយក្នុងចំណោមមណ្ឌលបណ្តុះបណ្តាលកីឡាករទំនើបបំផុតនៅវៀត ណាម។

        រីឯប្រធាន INDER បានឲ្យដឹងថា គុយបាកំពុងយកចិត្តទុកដាក់លើ ការបណ្តុះ បណ្តាលឲ្យជំនាន់កីឡាករវ័យក្មេងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដណ្តើមបានមេ ដាយនៅ Olympic តូក្យូ នាឆ្នាំ២០២០ខាងមុខ។ ដំ ណើរទស្សនកិច្ចនេះរបស់គណៈ ប្រតិភូនៅមណ្ឌលគឺសំដៅស្វែងរកទីកន្លែងហ្វឹកហាត់ល្អសម្រាប់កម្រុមជម្រើសនានា របស់គុយបា ជួយឲ្យកីឡាកររបស់ប្រទេសខ្លួនស៊ាំជាមួយពេលវេលា អាកាសធាតុ មុននឹងចូលរួមការប្រកួត Olympic តូក្យូ ២០២០។ នេះជាកិច្ចសហប្រតិបត្តិការនាំមក ផលប្រយោជន៍សម្រាប់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ