វៀតណាមនិងគុយវែតជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងវិស័យជាច្រើន

វៀតណាមនិងគុយវែតជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងវិស័យជាច្រើន - ảnh 1
នាយករដ្ឋមន្ត្រីគុយវែត Sheikh Haber Mubarak Al Hamad Al Sabad

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក​ 
Nguyen Xuan Phuc នាយករដ្ឋមន្ត្រីគុយវែត Sheikh Haber Mubarak Al Hamad Al
Sabad នឹងមកបំពេញទស្សកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៥​ដល់ថ្ងៃទី៧ឧសភា។

        ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីគុយវែត Sheikh Haber Mubarak
Al Hamad Al Sabad នឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ​រវាងប្រទេស
ទាំងពីរលើច្រើនវិស័យ ពិសេសគឺពាណិជ្ជកម្ម ប្រេងឧស្ម័ន ពលករ ​កសិកម្មនិងទេស
ចរណ៍។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពី
បណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុក​ដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ