វៀតណាមនិងចិនជាកិច្ចកាលគោរពអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសជិតខាង
|
វៀតណាមនិងចិនជកិច្ចកាលគោរពអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសជិតខាង (Image: VOV) |
(VOVworld) – នាថ្ងៃទី ២៩ ធ្នូ នៅជំនួបធ្វើការជាមួយអនុប្រធានសមាគមមិត្តភាព
កិច្ចការបរទេសប្រជាជនចិន លោកស្រី Lin Yi និងបណ្ដាតំណាងនៃប្រទេសទាំង
ពីរដែលចូលរួមវេទិការប្រជាជនវៀតណាម-ចិនលើកទី ៧ ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បាន អះអាងថា៖
បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលគោរពការពង្រឹង និងពង្រីក
ទំនាក់ទំនងមិត្តភាពជិតខាងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជា មួយបក្ស
រដ្ឋាភិបាលនិងប្រជាជនចិន។ ឧបនយាករដ្ឋមន្ត្រី Pham Binh Minh បានស្នើរឲ្យ
សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាព កិច្ចការ
បរទេសប្រជាជនចិនបន្តរៀបចំល្អសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននៃ
ប្រទេសទាំងពីរ ក្នុងនោះ មានវេទិការប្រជាជនវៀតណាម-ចិន រួមចំណែកជាក់
ស្តែងក្នុងការបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិង
ចិន។ រីឯខ្លួនវិញ លោកស្រី Lin Yi បានអះអាងថា៖ បក្សរដ្ឋាភិបាលនិងប្រជាជន
ចិនគោរពការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ សមាគមមិត្តភាពចិននឹង
សហការយ៉ាងជិតស្និតជាមួយសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម
បន្តរៀបចំល្អសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ៕