វៀតណាមនិងចិនត្រូវការដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធីឲ្យសមស្របទៅនឹងច្បាប់អន្តរជាតិ

វៀតណាមនិងចិនត្រូវការដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធីឲ្យសមស្របទៅនឹងច្បាប់អន្តរជាតិ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong

(VOVworld) - នារសៀលថ្ងៃទី៥ ឧសភា នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន
ប្រចាំនៅវៀតណាមលោក Hong Xiaoyong ប្រធានរដ្ឋវៀតណាមលោក Tran Dai
Quang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពការពង្រឹង
និងពង្រីកទំនាក់ទំនងជិតខាងមិត្តភាព កិច្ចសហប្រតិបតិ្តការលើគ្រប់ វិស័យជាមួយ
បក្ស រដ្ឋនិងប្រជាជនចិន ហើយចាត់ទុកនេះជាអទិភាពមួយក្នុង ចំណោមអទិភាព
ចម្បងនិងមុនក៏ដូចជាក្រោយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម
។ស្ដីអំពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋលោក Tran Dai Quang បានស្នើរឲ្យភាគី
ទាំងពីរអនុវត្តន៍យ៉ាងទៀងទាត់នូវកិច្ចព្រមព្រៀងនិងការ យល់ដឹងរួមដែលទទួល
បានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំង ពីរ ក្នុងនោះមានកិច្ច
ព្រមព្រៀងស្ដីអំពីគោលការណ៍ជាសារវ័ន្តបញ្ជាណែនាំការ ដោះស្រាយបញ្ហានៅ
សមុទ្រវៀតណាម-ចិន ដោះស្រាយជំលោះដោយសន្តិវិធីឲ្យសមស្របទៅនឹង
ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រម
ទាំងអនុវត្តន៍ យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍
ស្ដីអំពីការ ប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) និងកសាង
ក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។លោកប្រធានរដ្ឋបាន
សង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីជំរុញយន្តការចរចារអំពីបញ្ហានៅសមុទ្ររវាង
ប្រទេសទាំងពីរ រួម គ្នារក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត រួមចំណែករក្សា
សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៅតំបន់។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Hong Xiaoyong បានអះអាងថា បក្ស រដ្ឋនិង ប្រជា
ជនចិនគោរពយ៉ាងខ្លាំងនូវទំនាក់ទំនងជាមួយវៀតណាម ហើយមានគោល
បំណងរួមជាមួយវៀតណាមរក្សាការជួបប្រាស្រ័យជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិ
បតិ្តការជាក់ស្ដែងលើគ្រប់វិស័យក៏ដូចជាទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធ
សាស្ត្រចិន-វៀតណាមបន្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ