វៀតណាមនិងចិនបន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
(VOVWORLD) - នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា បន្ទាប់ពីពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅចិននៅមហា សាលប្រជាជននៅទីក្រុងប៉េកាំង ដោយនាយករដ្ឋមន្ត្រី ចិន លោក Li Qiang ជាអធិបតីមក នាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការជំនួបពិភាក្សា។
នាយករដ្ឋមន្ត្រី លោក Li Qiang ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ជួបពិភាក្សា (រូបថត៖ VGP/Nhat Bac) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើភាគីទាំងពីរបង្កើនការតភ្ជាប់ផ្លូវដែក ផ្លូវគោក និងផ្លូវសមុទ្រ ក៏ដូចជា ស្រាវជ្រាវដើម្បីបើកខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ប្រទេសទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រនាពេលឆាប់ៗ; ស្ដារឡើងវិញយ៉ាងទូលំទូលាយនៃជើងហោះហើរពាណិជ្ជកម្ម; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គ-ឡានឆាង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួន "ចិនតែមួយ" ដោយគាំទ្រចិនលើកកម្ពស់តួនាទីកាន់តែសំខាន់ និងសកម្មរបស់ខ្លួននៅក្នុងតំបន់ និងលើពិភពលោក; ស្នើឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានស្នើភាគីទាំងពីរអនុវត្តន៍សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព, ខិតខំកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ថ្លែងក្នុងកិច្ចពិភាក្សា (រូបថត៖ VOV) |
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Li Qiang បានអះអាងការត្រៀមជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេស ធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន។ លោកនាយករដ្ឋមន្ត្រី Li Qiang បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនលើកទឹកចិត្តសហគ្រាសចិន ជាពិសេសសហគ្រាសធំៗ មានបច្ចេកវិទ្យាខ្ពស់របស់ចិន បើកទូលាយការវិនិយោគលើវិស័យសមស្របទៅនឹងតម្រូវការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីភាពរបស់វៀតណាម នាំកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពីការជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលក្នុងវេទិកាអន្តរជាតិ និងតំបន់។ ភាគីទាំងពីរបានផ្លាស់ប្តូរដោយស្មោះស្ម័គ្រអំពីបញ្ហាដែនសមុទ្រ ដោយបានឯកភាពបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងប្រកាសឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរលើវិស័យគ្រប់គ្រងអន្តោប្រវេសន៍ ការត្រួតពិនិត្យទីផ្សារ និងការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ ការស្រាវជ្រាវលើការគ្រប់គ្រងបរិស្ថានសមុទ្រ នៅឈូងសមុទ្រតុងកឹង៕