វៀតណាមនិងចិនរៀបចំការសន្ទនាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០១២
(VOVworld) – នាព្រឹកថ្ងៃទី ៨ វិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត Lao Cai (ភាគខាងជើងវៀតណាម) និងរដ្ឋាភិបាលប្រជាជនខេត្ត Yunnan (ចិន) បានរៀបចំការសន្ទនាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០១២
នៅស្រុក Hekou ខេត្ត Yunnan (ចិន) ។ តាមនោះ ក្នុងរយៈពេលកន្លងមក តំលៃប្រាក់ពាណិជ្ជកម្មនាំចេញនាំចូលទទួលបានជាង ៨០ លាន ដុល្លា
អាមេរិក។ បណ្ដាសកម្មភាពសហប្រតិបត្តិការទ្វេភាគីក្នុងកិច្ចការពារខ្សែ
ព្រំដែន រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ប្រយុទ្ធប្រឆាំងនឹងបទល្មើស ត្រូវ
បានអនុវត្តដោយព្រមៗគ្នា។ ក្នុងការសន្ទនានេះ ភាំគីទាំង ២ បានឯកភាព
បន្តបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍និង វិនិយោគ នៅច្រក់ទ្វា
ព្រំដែនអន្តរជាតិ Lao Cai- Hekou ឲ្យខ្លាំងក្លាថែមទៀត៕