វៀតណាមនឹងចូលរួមវេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២នៅបារាំង

(VOVWORLD) - វេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨តុលាឆ្នាំ ២០១៧នៅបារាំង។
វៀតណាមនឹងចូលរួមវេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២នៅបារាំង - ảnh 1វៀតណាមនឹងចូលរួមវេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២នៅបារាំង 

វេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨តុលាឆ្នាំ ២០១៧នៅបារាំង។ នេះជាព័ត៌មានដែលបានជូនដំណឹងក្នុងសន្និសីទកាសែត បានប្រារព្វឡើងនាព្រឹកថ្ងៃទី១៧កក្កដា នៅទីក្រុងហាណូយ។ វេទិកានេះជាជំនួបប្រាស្រ័យរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសម្ព័ន្ធសមាគមឧស្សាហកម្ម អេឡិកត្រូនិកលើទូទាំងពិភពលោក ដូចជា៖អាមេរិក សិង្ហបុរី ជប៉ុន អូស្ត្រាលីនិងវៀតណាម ដើម្បីពិភាក្សាអំពីកំណើនសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងអនាគត។ ថ្លែងមតិនៅទីនេះ លោក Dao Dinh Kha ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានអោយដឹងថា៖

          “ ផ្នែកឧស្សាហកម្មអេឡិកត្រូនិកវៀតណាមចូលរួមវេទិកាអេឡិកត្រូនិកពិភពលោកលើកនេះ ជាឱកាសដើម្បីសហគ្រាសវៀតណាមអាចស្វែងយល់ ស្វែងរកដៃគូ និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ យើងខ្ញុំនឹងបង្កលក្ខណះងាយស្រួល ដើម្បីសហគ្រាសវៀតណាមចូលរួមវេទិកាលើកនេះនៅបារាំង។ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយនឹងបង្កលក្ខណះសំរាប់សកម្មភាពផលិតកម្ម អាជីវកម្មក្នុងវិស័យអេឡិកត្រូនិកសំរាប់សហគ្រាសវៀត ណាម ក៏ដូចជាសហគ្រាសបរទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ