វៀតណាមនិងជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការថ្មីលើវិស័យពលកម្ម

វៀតណាមនិងជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការថ្មីលើវិស័យពលកម្ម - ảnh 1
រដ្ឋ មន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung
នៅក្នុងជំនួបពិភាគ្សា

(VOVworld)-នារសៀលថ្ងៃទី២២ធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន រដ្ឋ
មន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung
បានអញ្ជើញចូលរួមជំនួប ពិភាគ្សាការងារជាមួយសហជីពពលកម្មជប៉ុនមួយចំនួន
សំដៅដោះស្រាយរាល់ការជំពាក់ជំពិន។ ថ្លែងមតិនៅក្នុងជំនួបនេះ លោក Dao Ngoc
Dung បានថ្លែងអំណរគុណចំពោះសហជីពពលកម្មនានារបស់ជប៉ុនដែលបង្ក
លក្ខណៈងាយស្រួលសម្រាប់ពលករវៀតណាមធ្វើការនៅជប៉ុន រួមចំណែកកសាង
ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ លោក Dao Ngoc Dung ឲ្យដឹងថា បច្ចុប្បន្ន
វៀតណាមមានចំនួនប្រជាជន៦០%ស្ថិតក្នុងអាយុធ្វើការ ពោលគឺស្ថិតក្នុងដំណាក់
កាលប្រជាជនពេញកម្លាំង ខណៈដែលជប៉ុនក្នុងដំណាក់កាលប្រជាជនវ័យចំណាស់។
នេះ ជាលក្ខ័ណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរធ្វើការសហប្រតិបត្តិការលើ
វិស័យពល កម្មផងដែរ។

        រីឯខាងភាគីសហជីពពលកម្មជប៉ុនក៏បាននាំចេញសំណើរតាមរូបភាពអប់រំ
ដើម្បីកសាងក្តីសុបិនសម្រាប់សុក្ខាកាមនិងពលករវៀតណាមដែលកំពុងសិក្សារៀន
សូត្រនិង ធ្វើការនៅជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ