វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច

(VOVWORLD) - លោករដ្ឋ មន្រ្តី Motegi Toshimitsu បានស្នើឲ្យភាគីទាំងពីរពិភាក្សាយ៉ាងឆាប់ៗដើម្បី តភ្ជាប់ឡើងវិញការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស គឺអ្នកគ្រប់គ្រងនិងអ្នកជំនាញ បង្កើតមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបតិ្ត ការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។
វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Motegi Toshimitsu (រូបថត៖ VGP)

នាថ្ងៃទី១ មិថុនា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Motegi Toshimitsu ភាគីទាំងពីរបានឯក ភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ជំរុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី Motegi Toshimitsu បានឲ្យដឹងថា ក្រៅពី ជំនួយឧបត្ថម្ភដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 កាលពីមុននេះ ជប៉ុននឹងបន្តផ្ដល់ជូនវៀតណាមនូវសម្ភារៈបរិក្ខារពេទ្យតាមតម្រូវការរបស់ វៀតណាម។ ដោយឈរលើស្ថានភាពជំងឺឆ្លងនៃប្រទេសទាំងពីរ លោករដ្ឋ មន្រ្តី Motegi Toshimitsu បានស្នើឲ្យភាគីទាំងពីរពិភាក្សាយ៉ាងឆាប់ៗដើម្បី តភ្ជាប់ឡើងវិញការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស គឺអ្នកគ្រប់គ្រងនិងអ្នកជំនាញ បង្កើតមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបតិ្ត ការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

ភាគីទាំងពីរក៏បានឯកភាពសហប្រតិបត្តិការយ៉ាងស្អិតរមួតនៅវេទិកា តំបន់និងអន្តរជាតិនានា ក្នុងនោះមានអាស៊ាននិងមេគង្គ-ជប៉ុន ព្រមទាំង ជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo ស្ដីពីការបង្កើតមជ្ឈមណ្ឌលអាស៊ានអំពីជំងឺរាតត្បាតថ្មីៗនិងបញ្ហាសុខាភិបាលជាបន្ទាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ