វៀតណាមនិងជប៉ុននៅមានសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ច
|
វៀតណាមនិងជប៉ុននៅមានសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ច |
(VOV)_នាថ្ងៃទី១០ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang បានជួបសន្ទនាជាមួយលោក Shoji Kywayama អគ្គនាយកប្រតិបត្តិតំបន់អា
ស៊ាននៃសម្ព័ន្ធក្រុមហ៊ុន Marubeni (ជប៉ុន) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម។ ប្រធានរដ្ឋបានចាត់ទុកថា៖វៀតណាមនិងជប៉ុននៅមានសក្ដានុភាពជាច្រើន
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាពេលខាងមុខនេះ។ ប្រធានរដ្ឋ លោក
Tran Dai Quang វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង និងការរួមវិភាគទានរបស់
សម្ព័ន្ធក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម ក៏ដូចជាការបង្កើនទំ
នាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈគំរោងការណ៍ថា
មពលនានា។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានអះអាងថា៖
វៀតណាមនឹងប្តេជ្ញាចិត្តបន្តសម្រេចក្របខ័ណ្ឌគតិយុត្តិ គោលនយោបាយ ដើម្បីបង្កើត
បរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាព និងបើកទូលាយថែមទៀតចំពោះវិនិយោគិន
បរទេស ដែលក្នុងនោះមានអង្គភាពអាជីវកម្មជប៉ុនផងដែរ៕