វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការកសិកម្ម

(VOV)_នារសៀលថ្ងៃទី១០ ឧសភានៅទីក្រុងហាណូយ ក្រសួង​កសិកម្មនិង
អភិវឌ្ឍន៍ ជនបទវៀតណាមបានរួមសហការជាមួយអង្គការ​សហប្រតិបត្តិការអន្តរ
ជាតិជប៉ុន ( JICA)ប្រចាំនៅវៀតណាម បានរៀបចំ​សិក្ខា​សាលាវាយតំលៃអំពីសភាព ការណ៍សហប្រតិបត្តិការក្នុងវិស័យ​កសិកម្ម។​ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទវៀតណាម Nguyen Thi Xuan Thu បានអោយដឹងថា÷ ​រហូតមកដល់ពេលនេះ
 ជប៉ុន​បានផ្តល៉ជំនួយ​ឥតសំណង់ ជួយឧបត្ថម្ភផ្ទាល់ជាប្រាក់ចំនួន ១៥០លាន​ដុល្លារ
អាមេរិក រួម​ចំណែកជួយវៀតណាម អភិវឌ្ឍន៍កសិកម្ម ជនបទប្រកប​ដោយចីរភាព។ 
​អនុរដ្ឋមន្ត្រី​ Nguyen Thi Xuan Thu មានគោលបំណងថា÷​តាមរយះ JICA រដ្ឋាភិបាល
ជប៉ុន បន្តជំរុញកិច្ចសហប្រតិបត្តិការ ​ជួយ​ឧបត្ថ​ម្ភ​វៀតណាម ​កសាងខឿនកសិកម្ម
តាមទិសទំនើប  ធានាសន្តិសុខស្បៀង​អាហារ និង​​ស្របជាមួយការបំរែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ