វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ

(VOVWORLD) -នៅទីក្រុងតូក្យូប្រទេសជប៉ុន នាថ្ងៃទី២២កញ្ញា ប្រធានតុលាការប្រជាជនកំពូល វៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបសម្តែងការគួរសមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ជប៉ុន លោកស្រី Yoko Kamikawa។
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ - ảnh 1ប្រធានតុលាការប្រជាជនកំពូល វៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបសម្តែងការគួរសមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ជប៉ុន លោកស្រី Yoko Kamikawa 

ក្នុងជំនួបនេះ លោកស្រី Yoko Kamikawa បានឲ្យដឹងថា វៀណាមជាដៃគូសំខាន់របស់ជប៉ុន តាមនោះ ក្រសួង យុត្តិធម៌ជប៉ុន នឹងបន្តកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ដើម្បី ជួយវៀត ណាមពង្រឹងប្រព័ន្ធច្បាប់ ព្រមទាំងសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងអនុវត្តប្រកប ដោយជោគជ័យការធ្វើកំណែទម្រង់ផ្នែកច្បាប់ផងដែរ។

        ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅជប៉ុនលើកនេះ លោកបានចូលរួមសន្និសីទប្រធាន តុលាកានៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃ សន្និសីទ។ លោកបានចាត់ទុកថា ទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀត ណាមនិងជប៉ុនកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសលើវិស័យសេដ្ឋកិច្ច ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ