វៀតណាមនិងជប៉ុនផ្តល់អាទិភាពសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់

វៀតណាមនិងជប៉ុនផ្តល់អាទិភាពសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ - ảnh 1
វៀតណាមនិងជប៉ុនផ្តល់អាទិភាពសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់

(VOVworld)-នារសៀលថ្ងៃទី១៨កក្កដានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ​
បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក
Tsutomu Tomioka សមាជិកសភានិងជាអនុប្រធានទីស្តីការគណៈរដ្ឋមន្ត្រី ជប៉ុន
ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ក្នុងជំនួបនេះ នាយក រដ្ឋមន្ត្រី
 លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជប៉ុនជាប្រទេសមាន សមត្ថភាព
វិទ្យាសាស្ត្រ បច្ចេកវិទ្យាអភិវឌ្ឍន៍យ៉ាងខ្លាំងលើពិភពលោក ក្នុងពេល ជាមួយគ្នា
នោះ វៀតណាមនិងជប៉ុន​មានយុទ្ធសាស្ត្រផ្តល់អាទិភាពសហប្រតិបត្តិ​ការលើវិស័យ
បច្ចេកវិទ្យា។ តាមនោះ នាពេលខាងមុខ ប្រទេសទាំងពីរគប្បីផ្តល់ អាទិភាពជម្រុញ
កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ដែលជប៉ុនមាន ប្រៀបខ្លាំង។ នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា ជប៉ុន ជម្រុញកិច្ចសហប្រតិបត្តិ
ការជាមួយវៀតណាម លើវិស័យអាវកាស អភិវឌ្ឍន៍ supercomputer និងព្យាបាលជម្ងឺ
មហារីកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ