វៀតណាមនិងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យបច្ចេកវិទ្យាព័ត៌មាន

វៀតណាមនិងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យបច្ចេកវិទ្យាព័ត៌មាន - ảnh 1
រដ្ឋមន្រ្តីក្រសួងព័តមាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan មានជំនួបចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុនលោក Sanae Takaichi (Thành Hữu/Vietnam+)

       
  (VOV)_នារលៀលថ្ងៃទី ២៩ មិនា នៅតូក្យូ ជប៉ុន នៅក្នុងក្របខ័ណ្ឌ​នៃដំណើរ​ទស្សន
កិច្ច​ការងារនៅជប៉ុន រដ្ឋមន្រ្តីក្រសួងព័តមាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh
Tuan មានជំនួបចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយ​ជប៉ុនលោក Sanae
 Takaichi​។ រដ្ឋមន្ត្រីលោក Truong Minh Tuan មានគោល​បំណងថា ក្រសួងទាំងពីរនឹង
បន្ដការគាំទ្រគ្នា និងបង្កលក្ខណៈសម្រាប់អង្គភាព​អាជីវកម្មនៃប្រទេសទាំងពីរសហ
ប្រតិបត្តិការនៅវិស័យព័ត៌មាន និងផ្សព្វ​ផ្សាយ។ វៀតណាមត្រៀមខ្លួនជានិច្ចដើម្បី
សហការជាមួយ​ជប៉ុនលើ​វិស័យ​សន្តិសុខពត័មាន និងមានគោលបំណងថា ជប៉ុននឹង
ផ្ដល់​អាទិភាព​អំពីប្រភពទុនជំនួយអភិវឌ្ឍន៍​(ODA) សម្រាប់អនុវត្តបណ្ដាគម្រោងការណ៍
 សុវត្ថិភាពព័ត៌មាន​នៅវៀតណាម ។​ រីឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងផ្សព្វផ្សាយជប៉ុនលោក
 Sanae Takaichi​បានបញ្ជាក់ថា ជប៉ុននឹងចែករំលែកបទពិសោធន៍ និងគាំទ្រ វៀតណាម​
នៅក្នុង​វិស័យពត័មាននិងផ្សព្វផ្សាយជាដើម​។

          បញ្ចប់កិច្ចចរចារនេះ រដ្ឋមន្រ្តីក្រសួងព័តមាននិងផ្សព្វផ្សាយលោក Truong Minh
 Tuan និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងផ្សព្វផ្សាយជប៉ុនលោក Sanae Takaichi បានចុះ
ហត្ថលេខាលើកំណត់ហេតុនៃកិច្ចព្រមព្រៀង ស្ដីអំពីការបង្កើតក្រុមការងារចម្រុះសំដៅ
លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ