វៀតណាមនិងជប៉ុនពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការឡើងកំពស់ថ្មី
(VOVWORLD) -នារសៀលថ្ងៃទី១៤កញ្ញានៅវិមានរដ្ឋសភា ប្រធានគណៈកម្មាធិការចាត់តាំង មជ្ឈឹមនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Seko Hiroshige ។
លោក Pham Minh Chinhអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Seko Hiroshige (រូបថតៈ vtv.vn) |
នៅទីនេះ លោក Pham Minh Chinh បានវាយតម្លៃខ្ពស់នូវលទ្ធផលនិងស្ថានភាពសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រ ទេសទាំងពីរ ព្រមទាំងស្នើឲ្យក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមនិងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន បន្ត បន្កើនកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលរវាង ប្រទេសទាំងពីរ។ លោក Pham Minh Chinh បានស្នើឲ្យភាគីជប៉ុន បន្តជួយ ឧបត្ថម្ភ វៀតណាមចូលរួមក្នុងដំណើរការធ្វើសមាហរណកម្មតំបន់និងអន្តរជាតិ ជាពិសេស លើកកំពស់សមត្ថភាពចចារនិងប្រតិបត្តិរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។
រីឯខ្លួនវិញ រដ្ឋមន្ត្រី លោក Seko Hiroshige បានអះអាងថា នាពេលខាងមុខ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន នឹងបន្តកិច្ច សហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីរួមចំណែក បង្កើនថែមទៀត នូវទំនាក់ទំនងយ៉ាងល្អប្រសើរ វៀតណាម-ជប៉ុនផងដែរ៕