វៀតណាមនិងជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម

          ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ វិច្ឆិកា គណះប្រតិភូអង្គភាពអាជីវកម្ម​ជប៉ុន ​ដឹកនាំដោយ ថ្នាក់ដឹកនាំ ក្រសួង ឧស្សាហ-ពាណិជ្ជកម្មជប៉ុន (METI) និង​កាសែត ​Mainichi បានមក បំពេញទស្សនកិច្ច​នៅវៀតណាម ​ដើម្បី ​ស្វែងយល់​អំពី​ឱកាសសហប្រតិបត្តិការ ជាមួយ
អង្គ ភាពអាជីវកម្មវៀតណាម ទន្ទឹមនឹងនោះ ត្រៀមរៀបចំអោយការអនុវត្ត គំរោងការណ៍
 Cool Japan របស់ METI នៅវៀតណាម។ ​តាមលោក Naoyuki Kawagoishi នាយករងគំ
រោង ការណ៍ Cool Japan បានអោយដឹងថា៖ Cool Japan   ជាគំរោងការណ៍ ​នាំបណ្ដាផលិត
ផល​មុខរបរ ​បច្ចេកវិទ្យាល្អបំផុតរបស់ជប៉ុន ទៅកាន់បរទេស។ បណ្ដាអង្គភាពអាជីវកម្ម
ជប៉ុន​នឹងសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មបរទេស ដើម្បីលក់ផលិតផលជប៉ុន  នៅប្រទសនោះ តាមបទដ្ឋានមានផលប្រយោជន៍ដូចគ្នា។ លោក Naoyuki Kawagoishi ក៏ បានអោយដឹងថា៖អង្គភាពអាជីវកម្មជប៉ុន ឃើញនូវ​សក្ដានុភាពជាច្រើន នៃប្រភេទសេវា
កម្ម​នៅវៀតណាម។ ជប៉ុនអាច​រួមសហការជាមួយវៀតណាម បើកមជ្ឈមណ្ឌលបណ្ដុះ
បណ្ដាល កីឡាបាល់ទាត់ បាល់ទះ តន្ត្រី …ជាដើម៕

វៀតណាមនិងជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម - ảnh 1
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម(INTERNET)


ប្រតិកម្មទៅវិញ

ផ្សេងៗ