វៀតណាមនឹងជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប.

វៀតណាមនឹងជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានមានសន្ទរកថាសំខាន់នៅសម័យប្រជុំ លើកទី ២៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប. នៅទីក្រុង Geneva ស្វីស។ (Image: VOV)


(VOVworld) – នាថ្ងៃទី ៣ មិនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បានមានសន្ទរកថាសំខាន់នៅសម័យប្រជុំ
លើកទី ២៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប. នៅទីក្រុង Geneva ស្វីស។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានឲ្យដឹងថា៖ វៀតណាមបានសម្រេច
គោលដៅចំនួន ៥ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍សហសវត្សចំនួន ៨ និង
មានយថាទស្សសម្រេចបណ្ដាគោលដៅផ្សេងទៀតមុនឆ្នាំ ២០១៥។ វៀតណាម
ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលមានកំណើនចំណូលខ្ពស់
បំផុត ក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមក តាមរបាយការណ៍សន្ទស្សអំពីការអភិវឌ្ឍន៍ មនុស្សរបស់កម្មវិធីអភិវឌ្ឍន៍នៃ អ.ស.ប. ឧបនាយកដ្ឋមន្ត្រីវៀតណាមបានអះអាង
ថែមទៀតថា៖ ការធានានិងជំរុញបណ្តាសិទ្ធិមនុស្សគឺជាគោលនយោបាយមុន
ក៏ដូចជាក្រោយរបស់រដ្ឋវៀតណាម។ ដោយមិនអើពើដល់ការលំបាកអំពីសេដ្ឋកិច្ច
នាបច្ចុប្បន្ន វៀតណាមមិនត្រឹមតែកាត់បន្ថយប៉ុណ្ណោះទេ ថែមទាំងជំរុញថែមទៀត
បណ្ដាគោលនយោបាយធានាជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺនារី កុមារ ជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល។

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ជាពិសេសនូវរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាវៀតណាមបានអនុម័ត នាថ្ងៃទី ២៨ វិច្ជិការ ឆ្នាំ ២០១៣។ ក្នុងនោះ
មានមាត្រាចំនួន ៣៦ ក្នុងចំណោមមាត្រាចំនួន ១២០ ស្តីអំពីសិទ្ធិមនុស្សសិទ្ធិ
និងការព្វកិច្ចរបស់ប្រជាពលរដ្ឋ។ នេះគឺជាការបោះជំហានដ៏ធំធេងក្នុងការ ពង្រឹងនិតិរដ្ឋឲ្យសមស្របនឹងស្តង់ដាអន្តរជាតិអំពីសិទ្ធិមនុស្ស។ ឧបនាយក
រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា៖ ដោយមានបទពិសោជន៍សមិទ្ធិនិង
ប្តេជ្ញាចិត្តរបស់ខ្លួន វៀតណាមត្រៀមខ្លួនជាស្រេចវិភាគទានចូលក្នុងការខំប្រឹង
ប្រែងនិងការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីសិទ្ធិសេរីភាពនិងបណ្ដា
តំលៃមនុស្សសាស្ត្ររបស់មនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ