វៀតណាមនិងដាណឺម៉ាកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម
(VOVWORLD) - នារសៀលថ្ងៃទី៥ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍ដាណឺម៉ាក លោកស្រី Ulla Tornas
វៀតណាមនិងដាណឺម៉ាកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម |
(VOV)_នារសៀលថ្ងៃទី៥ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍ដាណឺម៉ាក លោកស្រី Ulla Tornas ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អះអាងថា៖រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគ អាជីវកម្មប្រកបដោយងាយស្រួលថែមទៀត ដើម្បីបណ្ដាសហគ្រាសបរទេស ដែលក្នុងនោះមានដាណឺម៉ាកធ្វើសកម្មភាពយូរអង្វែងនៅវៀតណាម។ វៀតណាមមានគោលបំណង៖ ដាណឺម៉ាកជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មទ្វេភាគី។នាយករដ្ឋមន្ត្រី ក៏មានគោលបំណងថា៖ ដាណឺម៉ាករួមចំណែកជំរុញការចុះហត្ថលេខា និងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងEU។
រីឯ រដ្ឋមន្ត្រី លោកស្រី Ulla Tornas មានគោលបំណងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសរីវៀត ណាម និង EU នឹងបានអនុម័តយ៉ាងឆាប់ៗហើយចូលជាធរមាន តាមនោះបង្កលក្ខណះអោយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ថែមទៀត និងស្នើអោយភាគីទាំងពីរបើកទូលាយថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕