វៀតណាមនិងតំបន់ Wallonie-Bruxelles ប្រទេស​បែលហ្សិក​បានចុះហត្ថលេខា​លើគម្រោងការណ៍សហប្រតិបត្តិការចំនួន ២៥

(VOVWORLD) -នាថ្ងៃទី ២១ ខែវិច្ឆិកា នៅរដ្ឋធានីបែលហ្ស៊ិកប្រទេសព្រុចសែល នៅក្នុង ក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១០ នៃគណកម្មាធិការចម្រុះអចិន្ត្រៃយ៍វៀតណាម និងតំបន់ Wallonie-Bruxelles ប្រទេសបែលហ្សិកនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការដំណាក់កាលពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ ដោយមានគម្រោងការចំនួន ២៥។
 
វៀតណាមនិងតំបន់ Wallonie-Bruxelles ប្រទេស​បែលហ្សិក​បានចុះហត្ថលេខា​លើគម្រោងការណ៍សហប្រតិបត្តិការចំនួន ២៥ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Vu Dai Thang និងអគ្គនាយកទីភ្នាក់ងារការទូត Wallonie Bruxelles-(WBI) លោកស្រី Pascal Delcomminette  រូបថត Kim Chung / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

  ហេតុដូច្នេះ វៀតណាម និងតំបន់ Wallonie Bruxelles បានផ្ដល់អាទិភាពលើកិច្ចសហប្រតិបត្តិការអំពីសង្គម ជាពិសេសគឺក្នុងវិស័យសង្គមកិច្ច វប្បធម៌ និងការសិក្សាស្រាវជ្រាវ ក៏ដូចជាឧស្សហកម្មផងដែរ។ ភាគីទាំងពីរនឹងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដូចជា វិស័យកសិកម្ម គមនាគមន៍ដឹកជញ្ជូន បរិស្ថានឧស្សាហកម្ម 4.0 សុខាភិបាល អប់រំ និងទេសចរណ៍វប្បធម៌។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងបន្ទាប់រយៈពេល ២ ថ្ងៃធ្វើការ ពោលគឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា នៃ គណកម្មាធិការចម្រុះអចិន្ត្រៃយ៍វៀតណាម និង តំបន់ Wallonie-Bruxelles ក្រោមអធិបតីភាពរបស់ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Vu Dai Thang និងអគ្គនាយកទីភ្នាក់ងារការទូត Wallonie Bruxelles-(WBI) លោកស្រី Pascal Delcomminette ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ