វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការយុត្តិធម៌
|
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក
Ha Hung Cuong នាថ្ងៃទី២៣ មិនា ក្រសួងយុត្តិធម៌ថៃ លោក Paiboon Khumchaya
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងយុត្តិធម៌ថៃ មកបំពេញទស្សនកិច្ចនៅវៀត
ណាម។ នាព្រឹកថ្ងៃទី២៣ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីទាំងពីររូបបានដំណើ
ការចរចារ ជូនព័ត៍មានទៅវិញទៅមក អំពីស្ថានភាពកំណែទំ្រង់យុត្តិធម៌ និងច្បាប់
ហើយពិភាក្សាអំពីការងារកសាងនិងអនុវត្តច្បាប់នៅប្រទេសនិមួយៗ។ ក្រោយពី
ជំនួបសន្ទនា រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នា
សហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌រវាងក្រសួងនៃប្រទេសទាំងពីរ។ តាម
នោះ ក្រសួងទាំងពីរនឹងសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ កែទម្រង់យុត្តិធម៌
សុក្រិតច្បាប់ …លៗ៕