វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

(VOV)_នារសៀលថ្ងៃទី២៨ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម លោក
 Tran Dai Quang បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីថៃ​ លោក Thanasak
Patimaprakon ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ​នៅទីនេះ ប្រធានរដ្ឋ លោក
 Tran Dai Quang បានថ្លែងអំណរគុណថៃ បាន​ជួយឧបត្ថម្ភវៀតណាមទឹកប្រាក់ចំនួន
 ១០ហ្មឺនដុល្លារអាមេរិក ដើម្បីជំនះពុះពារទៅលើផលវិបាកដោយគ្រោះរាំងស្ងួត និងជាតិ
ប្រៃជ្រាបចូលបណ្ដាលឡើង នៅតំបន់មួយចំនួន ហើយស្នើថា៖​ប្រទេសទាំងពីរត្រូវបង្កើន
កិច្ចសហប្រតិបត្តិការគ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹក​ទន្លេមេគង្គប្រកបដោយប្រសិទ្ធិ
ភាព។ ប្រធានរដ្ឋក៏បានអះអាងថា៖បក្ស រដ្ឋ រដ្ឋា​ភិបាលវៀតណាមនឹងបន្តបង្កលក្ខណះ
ងាយស្រួល ដើម្បីវិនិយោគិន និងសហ​គ្រាសថៃមកធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹម
នឹងនោះ លោកក៏បានសម្ដែងគោលបំណងថា៖ភាគីទាំងពីរនឹងអនុវត្តយ៉ាងឆាប់ៗយន្ត
ការសន្ទនាថ្នាក់អនុរដ្ឋ​មន្ត្រី​ក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងក្រសួងនគរបាល
វៀតណាម ​ជាមួយប៉ូលីស្តថៃផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ