វៀតណាមនឹងនាំចេញក្រូចឆ្មារ និងក្រូចថ្លុងទៅកាន់នូវែលសេឡង់
(VOVWORLD) - វៀតណាម និងនូវែលសេឡង់កម្មសិទ្ធិប្រព័ន្ធផលិតស្បៀងប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្ម។ ភាគីទាំងពីរមានមោទនភាពដែលជាអ្នកផ្គត់ផ្គង់ស្បៀងអាហារដល់ពិភពលោកទាំងមូល។
ពិធីចុះហត្ថលេខាលើសេចក្តីប្រកាសការនាំចេញក្រូចឆ្មា និងក្រូចថ្លុងវៀតណាមទៅកាន់នូវែលសេឡង់។ (រូបថត៖ VOV) |
នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern ក្នុងកម្មវិធី “កិច្ចសន្ទនា និងតាំងពិព័រណ៍ AgriConnectio New Zealand៖ ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតនូវែលសេឡង់ សម្របសម្រួលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern នៅវៀតណាម ចាប់ពីថ្ងៃទី ១៤-១៧ ខែវិច្ឆិកា។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ទស្សនាតូបបង្ហាញផ្លែឈើវៀតណាម។ (រូបថត៖ Pham Hai/ vietnamnet.vn) |
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា៖ “ វៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយនិរន្តរភាព ដោយឈរលើសសរស្តម្ភចំនួនបី៖ កសិកម្មអេកូឡូស៊ី - ជនបទទំនើប - កសិករស៊ីវិល័យ។ វិស័យកសិកម្មវៀតណាមកំពុងផ្លាស់ប្តូរឆ្ពោះទៅរកសមាហរណកម្មពហុគុណតម្លៃ និរន្តរភាព ការបំភាយឧស្ម័នទាប ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការពារបរិស្ថានអេកូឡូស៊ី និងការថែរក្សា អភិរក្សជីវៈចម្រុះ។ វិស័យកសិកម្មរបស់វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនូវែលសេឡង់ក្នុងការវិនិយោគ ធ្វើអាជីវកម្មប្រកបដោយជោគជ័យនិរន្តរភាព និងមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយវៀតណាម”។
នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងវិស័យកសិកម្ម រួមមាន៖ ពិធីប្រកាសការនាំចេញក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាមទៅកាន់ទីផ្សារនូវែលសេឡង់ និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន TH True Milk និង Waikato Milk Systems ផងដែរ៕