វៀតណាមនិងន័រវែសជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជលផល

វៀតណាមនិងន័រវែសជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជលផល - ảnh 1
វៀតណាមនិងន័រវែសជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យ
ជលផល(រូបថតៈស្ថានទូតវៀតណាមប្រចាំនៅន័រវែស)


(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២០និង២១មករា នៅទីក្រុង Trondheim
របស់ន័រវែស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែសលោកស្រី Le Thi Tuyet
Mai បានចូលរួមសិក្ខាសាលា និងបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌផ្សារណាត់
ជលផលន័រវែស សំដៅពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យជលផលរវាង
ប្រទេសទាំងពីរ។

        នៅសិក្ខាសាលានេះ លោកស្រី Le Thi Tuyet Mai បានផ្លាស់ប្តូរមតិជាមួយ តំណាងចូលរួមផ្សារណាត់ និងឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មានកាសែត
“IntraFish” របស់ន័រវែស ស្តីអំពីសក្តានុភាពនៃទីផ្សារជលផលវៀតណាម តាម​នោះអំពាវនាវក្រុមហ៊ុននានារបស់ន័រវែសបង្កើនការវិនិយោគនៅវៀតណាម។
នា បច្ចុប្បន្នមហាវិទ្យាល័យជលផល Nha Trang​ បានមានគំរោងការណ៍សហ
ប្រតិបត្តិការជាច្រើនជា​មួយបណ្តាមហាវិទ្យាល័យរបស់ន័រវែស សំដៅវាយតម្លៃ
ចំពោះ​ឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុចំពោះផ្នែកចិញ្ចឹមជលផល។ លោកស្រី
Le Thi Tuyet Mai ក៏បាននិយាយដល់ជោគជ័យរបស់បណ្តាក្រុមហ៊ុនន័រវែស
ដែលកំពុង មានសកម្មភាពនៅវៀតណាមដូចជា EWOS, Pharmaq ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ