វៀតណាមនិងនូវែលហ្សេឡង់ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៧ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -នាថ្ងៃទី១២ខែមិថុនានៅទីក្រុង Wellington (ប្រទេសនូវែលហ្សេឡង់) ឯកអគ្គរដ្ឋ ទូតវិសាមញ្ញនិងពេញ សមត្ថភាពវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក Ta Van Thong បាន ជូនលិខិតតែងតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជូនដល់ អគ្គទេសាភិបាលនូវែលហ្សេឡង់ លោកស្រី Dame Patsy Reddy ។
វៀតណាមនិងនូវែលហ្សេឡង់ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៧ ពាន់លានដុល្លារអាមេរិក - ảnh 1 វៀតណាមនិងនូវែលហ្សេឡង់ដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៧ ពាន់លានដុល្លារអាមេរិក

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dame Patsy Reddy បានអបអរសាទរ លោក Ta Van Thong ត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល៤៣ឆ្នាំកន្លងមក។ ក្នុងវិស័យពហុភាគីលោកស្រី Dame Patsy Reddy បានសង្កត់ធ្ងន់ថាវៀតណាមដើរតួដ៏សំខាន់នៅក្នុងវេទិកាហុភាគីដូចជា អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) រួមទាំងនៅអាស៊ាននិងកិច្ចព្រមព្រៀភាព CPTPP ជាដើម ។

រីឯខ្លួនវិញ លោក Ta Van Thong បានសម្តែងនូវកិត្តិយសចំពោះការតែងតាំងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់និងសន្យាក្នុងឋានៈរបស់ខ្លួន លោកនឹងរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ